កូវីដ-១៩

សូមស្វាកមន៍!​ មកកាន់គេហទំព័រកូវីដ-១៩​


HOME


សូមអរគុណ! អ្នកជាវីរបុរសរបស់យើង


1 / 11
2 / 11
3 / 11
4 / 11
5 / 11
6 / 11
7 / 11
8 / 11
9 / 11
10 / 11
11 / 11


👉 ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលក៏ដូចជាចូលរួមចាក់វ៉ាក់ប្រឆាំងជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល 👈


ARTICLES


អត្ថបទស្ដីអំពីជំងឺកូវីដ-១៩


I. ប្រភពនៃជំងឺកូវីដ១៩(COVID-19)


Covid

🔹 តើជំងឺកូវីដ១៩(COVID-19)គឺជាអ្វី?


ជំងឺកូវីដ១៩(COVID-19)គឺជាជំងឺដ៏កាចសាហាវមួយដែលបង្កឡើងដោយមេរោគម្យ៉ាងដែលមានឈ្មោះថា វីរុស កូរ៉ូណា(Corona Virus)ហើយវាបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សពាសពេញពិភពលោកទាំងមូលនិងបានបង្កការបញ្ហាជាច្រើនដល់ពិភពលោកក៏ដូចជាបានសម្លាប់ជីវិតមនុស្សអស់រាប់លាននាក់គិតមកដល់បច្ចុប្បន្ននេះ។មិនត្រឹមតែប៉ុណ្ណោះ វីរុស COVID-19 ក៏ជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។


🔹 តើជំងឺកូវីដ១៩(COVID-19)មានប្រភពមកពីណា?


Covid

ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ កាលពីមុន ជំងឺនេះត្រូវបានគេហៅឈ្មោះថា "វីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩" ឬ "2019-NCOV"។ ជំងឺផ្លូវដង្ហើមមួយនេះបានចាប់ផ្ដើមកកើតឡើងចាប់តាំងពីកំឡុងចុងឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្នក៏ជំងឺដ៏កាចសាហាវមួយនេះនៅមិនទាន់ថមថយឥទ្ធិពលរបស់វាមកលើសកលលោកយើងនៅឡើយ។


🔹 តើជំងឺ COVID-19 រីករាលដាលយ៉ាងដូចម្តេច?


Covid

ជំងឺ COVID-19 អាចរីករាលដាលយ៉ាងឆាប់រហ័សតាមរយះការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សម្នាក់ដែលកំពុងផ្ទុកវីរុសនេះតាមរយះការ ក្អកឬកណ្ដាស់ រួមទាំងការប៉ះទៅលើផ្ទៃណាមួយដែលមានវីរុសប្រភេទនេះ។ លើសពីនេះទៀតជំងឺដែលកំពុងមានឥទ្ធិពលខ្លាំងក្លាមួយនេះវាអាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សយ៉ាងច្រើនថែមទៀតប្រសិនបើយើងប៉ះផ្ទាល់ជាមួយអ្នកកំពុងផ្ទុក ឬការប៉ះដោយប្រយោលក៏អាចមានហានិភ័យក្នុងការឆ្លងផងដែរ។


🔹 តើរោគសញ្ញានៃជំងឺកូវីដ១៩(COVID-19)មានអ្វីខ្លះ?


Covid

ជំងឺកូវីដ១៩(COVID-19)មានរោគសញ្ញាជាច្រើនដែលមានលក្ខណស្រដៀងទៅនឹងជំងឺផ្ដាសាយដែរ។ ប៉ុន្តែក្នុងករណីដែលជំងឺមួយឈានដល់ដំណាក់កាលធ្ងន់ធ្ងរអាចបណ្ដាលអោយកើតជំងឺរលាកសួត ដែលធ្វើអោយមានការពិបាកដកដង្ហើម និងកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះគឺជំងឺមួយនេះអាចបណ្ដាលអោយមនុស្សបាត់បង់ជីវិតបាន។

ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលបង្ហាញសញ្ញាណនៃជំងឺកូវីដ១៩(COVID-19):


✍️ រោគសញ្ញាដែលជួបញឹកញាប់បំផុត៖


👉 គ្រុនក្ដៅ

👉 ក្អកស្ងួត

👉 អស់កម្លាំង


✍️ រោគសញ្ញាដែលមិនសូវជួបញឹកញាប់៖


👉 ឈឺ និងឈឺចាប់

👉 ឈឺក

👉 រាករូស

👉 ភ្នែកក្រហម

👉 ឈឺក្បាល

👉 បាត់បង់ជីវ្ហាវិញ្ញាណ ឬក្លិន

👉 កន្ទួលលើស្បែក ឬប្រែពណ៌ម្រាមដៃ ឬម្រាមជើង


✍️ រោគសញ្ញាធ្ងន់ធ្ងរ៖


👉 ពិបាកដកដង្ហើម ឬថប់ដង្ហើម

👉 ឈឺទ្រូង ឬមានសម្ពាធទ្រូង

👉 មិននិយាយស្ដី ឬធ្វើចលនា


II.ជំងឺកូវីដ១៩(COVID-19)នៅកម្ពុជា


Covid

ជំងឺកូវីដ១៩(COVID-19)បានរាតត្បាតពាសពេញសកលលោកនិងបាននឹងកំពុងបន្តឥទ្ធិពលរបស់វាយ៉ាងខ្លាំងក្លានៅលើពិភពលោកទាំងមូលព្រមទាំងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ មិនខុសអ្វីពីប្រទេសនានានៅលើពិភពលោកទេ ប្រទេសកម្ពុជាយើងក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺមួយនេះ។ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នជំងឺដ៏កាចសាហាវមួយនេះកំពុងតែបង្កការព្រួយបារម្ភខ្លាំងដោយចំនួនប្រជាជនដែលឆ្លងហាក់មិនទាន់មានការធូរស្រាលនៅឡើយ ជាមួយនិងផលប៉ះពាល់សេដ្ឋកិច្ចជាតិទាំងមូល វិស័យផ្សេងៗត្រូវបានរងការប៉ះពាល់ដូចជា វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យការងារ ជាពិសេសវិស័យសុខាភិបាលដែលកំពុងតែដើរតួសំខាន់បំផុតនិងឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមួយនេះ ក្រោមការយកចិត្តទុកដាក់ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩(COVID-19)ដោយមិនធ្វេសប្រហ័សឡើយ។


III.ការដាក់ចេញនូវវិធានការណ៍សុខាភិបាលនានារបស់រាជរដ្ឋាភិបាលកម្ពុជា


Covid

ដោយសម្លឹងឃើញនូវស្ថានភាពដ៏គ្រោះថ្នាក់ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩(COVID-19)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការណ៍ចាំបាច់ជាច្រើនដើម្បីទប់ស្កាត់អោយទាន់ពេលវេលានិងបញ្ជៀសការចម្លងឬការឆ្លងដែលមានលក្ខណៈទ្រង់ទ្រាយធំធានាអោយបាននូវការការពារសុខភាពរបស់ទូទៅរបស់ប្រជាជនគ្រប់រូបប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្នុងនោះរាជរដ្ឋាភិបាលក៏ដូចជាក្រសូងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញវិធានការ ក្នុងគោលដៅប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាវិធានការសុខាភិបាលចាំបាច់នានាដែលត្រូវអនុវត្តន៍ មានជាអាទិ៍៖


◼️ ការធ្វើអនាម័យ និងការវាស់កំដៅ


Covid

រាល់សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ត្រូវរៀបចំអោយមានការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កំដៅបុគ្គលម្នាក់ៗ ការពាក់ម៉ាស់ និងការរក្សារគម្លាតសុវត្តិភាពក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ បុគ្គលគ្រប់រូប ត្រូវប្រកាន់ភ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការពាក់ម៉ាស់ និងការរក្សារគម្លាតសុវត្តិភាព នៅតាមទីសាធារណៈ ឬទីកន្លែងដែលមានការជួបជុំមនុស្ស ដើម្បីបង្ការការចម្លងឬការឆ្លងមេរោគកូវីដ-១៩។


◼️ ការពាក់ម៉ាស់:


Covid

ការពាក់ម៉ាស់ ត្រូវធ្វើជាកាតព្វកិច្ចផ្អែកទៅតាមសកម្មភាពការងារ ឬស្ថានភាពមុខរបររបស់បុគ្គល និងនៅតាមទីកន្លែងដែលមានហានិភ័យនៃការចម្លងឬការឆ្លងមេរោគកូវីដ-១៩។ បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងទីកន្លែងដែលតម្រូវអោយមានការពាក់ម៉ាស់ ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។


◼️ ការរក្សារគម្លាគសុវត្តិភាពបុគ្គល និងសង្គម:


Covid

ការរក្សារគម្លាតសុវត្តិភាពបុគ្គល ត្រូវមានយ៉ាងតិច ១,៥០ ម៉ែត្រហើយត្រូវអនុវត្ត ជាកាតព្វកិច្ចនៅទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈនានាដែលមានមនុស្សច្រើន តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីដែលាការរក្សារគម្លាតសុវត្តិភាពបុគ្គល មិនអាចធ្វើទៅបានមូលហេតុជា អាទិ៍ សុខភាពកាយសម្បទារ សកម្មភាពការងារ ស្ថានភាពមុខរបរ ឬកាលៈទេសៈនៃសកម្មភាព បុគ្គលនោះត្រូវប្រកាន់ខ្ជាប់នូវ ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការពាក់ម៉ាស់។ រាល់សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ត្រូវរៀបចំទីកន្លែងរបស់ខ្លួន ដើម្បីធានាថាបុគ្គលិក និងអតិថិជន អាចរក្សារបាននូវគម្លាតសុវត្តិភាពបុគ្គល នៅពេលរងចាំចូល និងកំពុងស្ថិតនៅក្នុងទីកន្លែងរបស់ខ្លួន។ រាល់សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម មិនត្រូវទទួលអតិថិជនលើសពីចំនួនដែលអាចរក្សារបាននូវគម្លាតសុវត្តិភាពបុគ្គលនៅក្នុងទីកន្លែងរបស់ខ្លួនឡើយ។ អ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្ត ជាដើម ត្រូវរក្សារគម្លាតសុវត្តិភាពសង្គម ដោយត្រូវកាត់បន្ថយចំនួនអ្នកចូលរួមអោយនៅកម្រិតអប្បរមា និងជៀសវាងការជួបជុំដែលមានលក្ខណៈកុះករកកកុញ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ផ្អែកលើកម្រិតនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។


◼️ ការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩:


Covid

បុគ្គលគ្រប់រូបដែលស្ថិតក្នុងស្ថាមនភាពដូចខាងក្រោម មានកាតព្វកិច្ចត្រូវផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្រ្តីសុខាភិបាលមានសមត្ថកិច្ច៖


👉 ពលរដ្ឋខ្មែរ និងជនបរទេស ដែលធ្វើដំណើរពីបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមគ្រប់មធ្យោបាយ

👉 បុគ្គលដែលត្រូវមន្ត្រីសុខាភិបាលសង្ស័យថាមានផ្ទុកមេរោគកូវីដ-១៩

👉 បុគ្គលដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកផ្ទុកមេរោគកូវីដ-១៩

👉 បុគ្គលដែលកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក និង

👉 អ្នកជំងឺកូវីដ-១៩ ដែលកំពុងដាក់អោយនៅដាច់ដោយឡែកដើម្បីទទួលការព្យាបាល។


◼️ ការធ្វើចត្តាឡីស័ក:


Covid

ការធ្វើចត្តាឡីស័ក ត្រូវអនុវត្តចំពោះពលរដ្ឋខ្មែរ និងជនបរទេសដែលធ្វើដំណើរពីបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាតាមគ្រប់មធ្យោបាយ និងបុគ្គលដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ-១៩ លើកលែងតែមានការកំណត់ផ្សេងទៀតរបស់ក្រសួងសុខាភិបាល។ បន្ថែមពីនេះទៀតការធ្វើចត្តាឡីស័ក ត្រូវធ្វើនៅទីកន្លែងធ្វើចត្តាឡីស័កណាមួយ ឬនៅលំនៅឋានរបស់បុគ្គលដែលត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានសមត្ថកិច្ច ដោយផ្អែកលើស្ថានភាពបុគ្គល ស្ថានភាពគ្រួសារ និងស្ថានភាពលំនៅឋានរបស់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កនោះ ដែលការធ្វើចត្តាឡីស័កប្រព្រឹត្តទៅមានរយៈពេល ១៤ ថ្ងៃ លើកលែងតែមានការកំណត់ផ្សេងពីនេះដោយក្រសួងសុខាភិបាល។


◼️ ការដាក់អោយនៅដោយដាច់ឡែកដើម្បីទទួលការព្យាបាល:


Covid

បុគ្គលដែលផ្ទុកមេរោគកូវីដ-១៩ ត្រូវបានដាក់អោយនៅដាច់ដោយឡែកដើម្បីទទួលការព្យាបាលនៅទីកន្លែងណាមួយដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល។ ក្នុងកំឡុងពេលនៃការដាក់អោយនៅដាច់ដោយឡែកដើម្បីទទួលការព្យាបាល អ្នកជំងឺត្រូវអនុវត្តកាតព្វកិច្ច ដូចខាងក្រោម៖

✍️ គោរពបទបញ្ជាផ្ទៃក្នុងមនៅទីកន្លែងព្យាបាល

✍️ គោរពតាមវិធានសុវត្តិភាពផ្នែកសុខាភិបាល តាមការកំណត់របស់ក្រសួងសុខាភិបាល

✍️ ត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យក្នុងការព្យាបាល

✍️ មិនត្រូវចាកចេញពីកន្លែងព្យាបាល ដោយគ្មានការអនុញ្ញាតពីមន្ត្រីសុខាភិបាល

✍️ ត្រូវសហការជាមួយមន្ត្រីសុខាភិបាលដើម្បីធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និង

✍️ សហការក្នុងការផ្ដល់ព័ត៏មានដល់មន្ត្រីសុខាភិបាល អំពីបុគ្គលដែលសង្ស័យថាអាចមានជំងឺកូវីដ-១៩ ឬអ្នកដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងផ្ដល់ព័ត៏មានផ្សេងទៀតតាមការចាំបាច់។


◼️ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩:


Covid

ការចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត។ ការចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋខ្មែរ ត្រូវធ្វើឡើងដោយឥតគិតថ្លៃ។ ការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពការងារ ឬស្ថានភាពមុខរបររបស់បុគ្គលមនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។ ក្នុងករណីចាំបាច់ ក្រសួងសុខាភិបាលអាចដាក់ចេញនូវវិធានការតម្រូវអោយអ្នកដំណើរជាជនបរទេសដែលធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវមានប័ណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ ពេញលេញ។ ការទទួលស្គាល់ប័ណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ នេះ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។ បុគ្គលដែលទទួលបានការចាក់វ៉ាក់សាំងត្រូវតាមការកំណត់របស់ក្រសួងសុខាភិបាល អាចទទួលបានលក្ខខណ្ឌអនុគ្រោះក្នុងការអនុវត្តវិធានាសុខាភិបាលនានា ដែលកំណត់ដោយក្រសួងសុខាភិបាល។ ក្នុងករណីចាំបាច់ ក្រសួងសុខាភិបាលត្រូវចេញសេក្ដីណែនាំអំពីការចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


◼️ ការធ្វើសេចក្ដីប្រកាសសុខភាព :


✍️ ពលរដ្ឋខ្មែរ និងជនបរទេសដែលធ្វើដំណើរពីបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា និងបុគ្គលដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ-១៩ ត្រូវធ្វើសេចក្ដីប្រកាសសុខភាព ដោយធ្វើការបំពេញ

✍️ ទម្រង់ប្រកាសសុខភាពដែលកំណត់ដោយអជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការផ្ដល់

✍️ ព័ត៏មានចាំបាច់ផ្សេងទៀត តាមការសាកសួររបស់មន្រ្តីសុខាភិបាល ឬមន្រ្តីជំនាញមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត។

✍️ លើកលែងតែមានការកំណត់ផ្សេងពីនេះដោយក្រសួងសុខាភិបាល ពលរដ្ឋខ្មែរ និងជនបរទេសដែលធ្វើដំណើរពីបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដល់លិខិតបញ្ជាក់សុខភាពដែលបញ្ជាក់ថាគ្មានមេរោគកូវីដ-១៩ មានសុពលភាពរយៈពេល៧២ម៉ោង មុនពេលធ្វើដំណើរ ចេញដោយអាជ្ញាធរដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសដែលខ្លួនស្ថិតនៅមុនពេលធ្វើដំណើរ ឬលិខិតបញ្ជាក់ផ្សេងទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល។


◼️ ការគ្រប់គ្រង និងចាត់ចែងសាកសពដែលផ្ទុកមេរោគកូវីដ-១៩:


✍️ ក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្ដល់កិច្ចសហការដល់មន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។ ក្នុងកំឡុងពេលរកចាំលទ្ធផលនៃការវិភាគ សាកសពត្រូវស្ថិតនៅក្រោមការគ្រប់គ្រងជាបណ្ដោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលលទ្ធផលនៃការវិភាគសំណាកបានបញ្ជាក់ថាសាកសពគ្មានផ្ទុកមេរោគកូវីដ-១៩ នោះទេ ក្រសួងសុខាភិបាលត្រូវប្រគល់សាកសពអោយគ្រួសារសព ដើម្បីគ្រប់គ្រង និងចាត់ចែង។ ការគ្រប់គ្រង និងការចាត់ចែងសពដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ត្រូវយកទៅបូជា ឬបញ្ចុះតាមប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ប៉ុន្តែត្រូវអនុវត្តវិធានសុវត្តិភាពផ្នែកសុខាភិបាល រួមមានជាអាទិ៍៖ ការរៀបចំសាកសពតាមវិធានសុខាភិបាល ការដឹកជញ្ជូនសាកសព និងការកម្រិតចំនួនអ្នកចូលរួមបញ្ចុះសព។ ការបូជាសាកសពឬបញ្ចុះសាកសព ត្រូវធ្វើអោយបានឆាប់តាមដែលអាចធ្វើទៅបានដោយមិនបង្អង់នៅកន្លែងណាមួយតាមការកំណត់របស់អាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ច។ អាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ត្រូវរៀបចំអោយមានការសម្គាល់អត្តសញ្ញាណធដ្ឋិធាតុសាកសព ឬទីបញ្ចុះរបស់សាកសពដែលផ្ទុកមេរោគកូវីដ-១៩ អោយបានច្បាស់លាស់។ ក្រសួងសុខាភិបាល ត្រូវធ្វើការណែនាំលម្អិតអំពីវិធានសុវត្តិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩ ទៅអ្នកដទៃ។

🔹 លើសពីនេះទៅទៀត កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវកូវីដ-១៩ នោះគឺវិធានការដែលជាអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារការរីករាលដាល Covid-19! គឺវិធាន បីកុំ និងបីការពារ(៣កុំ ៣ការពារ) ដែលមានអត្ថន័យដូចតទៅ៖


Covid


🔹 វិធាន បីកុំ(៣កុំ)រួមមាន:


1. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។

2. កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។

3. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នាអ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ។


🔹 វិធាន បីការពា(៣ការពារ):


1. ពាក់ម៉ាស់

2. លាងដៃ

3. គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។


ត្រង់ចំណុចទាំងអស់ខាងលើដែលជាវិធានសុខាភិបាលដែលបានរៀបរាប់ទាំងប៉ុន្មាននោះសុទ្ធតែវិធានការប្រកបដោយប្រសិទ្ធភាពដែលចាំបាច់បំផុតក្នុងការយកមកអនុវត្តន៍ដើម្បីបង្កើនជាកិច្ចចូលរួមក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ បន្ថែមពីនេះទៀតបើវិធានការសុខាភិបាលខាងលើនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនទាំងអស់គ្នានោះ ច្បាស់ណាស់គឺថាជំងឺមួយនេះវានឹងឆាប់បាត់រលត់ពីផែនដីយើងនេះ។ ផ្ទុយទៅវិញ ចំពោះរាល់សហគ្រាស គ្រឹះស្ថានឯកជន ម្ចាស់អាជីវកម្មនានា ក៏ដូចជាប្រជាជនគ្រប់រូប ឬក៏ក្រុមបុគ្គល និងបុគ្គលណាក៏ដោយ ដែលមានបានគោរពប្រតិបត្តិ និងអនុវត្តន៍ចំពោះវិធានសុខាភិបាលខាងលើទាំងនោះទេ គឺនឹងត្រូវបានទទួលការពិន័យ ការប្រឈមមុខចំពោះផ្លូវច្បាប់ដូចដែលបានចែងនៅក្នុងមាត្រានៃច្បាប់ដែលបានដាក់ចេញ។


◼️ វិធានការសំខាន់ៗជាច្រើនទៀតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩:


បន្ថែមពីលើ វិធានការសុខាភិបាលសំខាន់ៗដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ-១៩ និងឆ្លើយតបទៅនឹងការឆ្លងចូលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ (ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ)រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនដែលសុទ្ធសឹងជាវិធានដ៏មានប្រសិទ្ធភាពតួយ៉ាងដូចជា៖

👉 ការធ្វើការបិទខ្ទប់តំបន់ដែលកំពុងមានការចម្លង ឬឆ្លងខ្លាំង

👉 ការបែងចែកតំបន់ទៅតាមកម្រិតនៃការឆ្លង

✍️ ការបែងចែកតំបន់មានបីគឺៈ តំបន់ក្រហម (សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងធ្ងន់ធ្ងរ) តំបន់លឿងទុំ (សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យម) តំបន់លឿង (សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងក្នុងសហគមន៍កម្រិតស្រាល)។

👉 ការផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយផ្សេងទៀត

👉 ការរិតត្បិតការធ្វើដំណើរចេញចូលតំបន់ណាមួយ

👉 ការផ្អាកអាជីវកម្ម ផ្សារទំនើប ផ្សារ រម្មណីយដ្ឋាននានា តំបន់ទេសចរណ៍ ហាងទំនិញ ឬភោជនីយដ្ឋាននានា។ល។

👉 ការផ្អាកការហោះហើរតាមជើងអាកាសមកពីប្រទេសដែលកំពុងមានការឆ្លងខ្លាំង

👉 ការធ្វើតេស្តរកមេរោគកូវីដ-១៩ និងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលធ្វើដំណើរចេញ និងចូលមកប្រទេសកម្ពុជា។


IV. វិធីការពារខ្លួនរបស់ងាយៗដែលធ្វើអោយអ្នក និងអ្នកជុំវិញខ្លួនអាចជៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ បានៈ


Covid

✍️ ការពារខ្លួនអ្នកដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីត១៩


👉 លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ និងទឹក

👉 ប្រើប្រាស់ទឹកលាងដៃកម្ចាត់មេរោគដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ

👉 ចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលកំពុងឈឺ


✍️ ការពារអ្នកដ៏ទៃដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីត១៩


👉 សូមនៅផ្ទះនៅពេលដែលលោកអ្នកឈឺ

👉 សូមខ្ទប់មាត់នៅពេលដែលលោកអ្នកក្អក និងកណ្តាស់

👉 ចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលកំពុងឈឺ

👉 សម្អាត និងសម្លាប់មេរោគ។


🔵 ដូចនេះ ក្នុងនាមយើងជាប្រជាជនកម្ពុជាគ្រប់ប្រាណ គួរគប្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលអោយបានគ្រប់ៗគ្នា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតជាសកលមួយនេះ(កូវីដ-១៩) តាមរយៈការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាអោយបាននូវការបញ្ចប់ការឆ្លងរីករាលដាលប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងប្រទេសកម្ពុជាយើងទាំងមូល។

ABOUT

តើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពបែបណា?

រោគសញ្ញា

កូវីដ-១៩

ផ្តាសាយធម្មតា

ផ្តាសាយធំ

ប្រតិកម្មនឹងធាតុអ្វីមួយ*

រោគសញ្ញាពីស្រាលទៅធ្ងន់ធ្ងរ

ចាប់ចេញរោគសញ្ញាបន្ដិចម្ដងៗ

ចាប់ចេញរោគសញ្ញាភ្លាមៗ

អាចជាការចាប់ផ្ដើមភ្លាមៗ​ ឬ បន្ដិចម្ដងៗនៃរោគសញ្ញា

គ្រុន

ក្អក

ឈឺ ក

ដកដង្ហើមខ្លីៗ

អស់កម្លាំង

ចុក និងឈឺខ្លួនប្រាណ

ឈឺក្បាល

ហៀរសំបោរឬតឹងច្រមុះ

រាគរូស

កណ្ដាស់


👉 បើសង្ស័យថាខ្លួនរបស់អ្នកធ្លាប់មានទំនាក់ទំនងជាអ្នកវិជ្ជមានមេរោគកូវីដ-១៩​ឬជាប់ទាក់ទងជា មួយអ្នកចត្តាឡីស័ក ហើយនិងមានរោគសញ្ញាដូចបានបង្ហាញខាងលើនោះ សូមធ្វើការទាក់ទង ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលដែលទទួលបន្ទុកគ្រប់គ្រងការងារប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ឬអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើការពិគ្រោះយោបល់ និងទទួលបានការថែទាំ និងគ្រប់ គ្រង។

👉 ព័ត៏មានបន្ថែមសូមទាក់ទងទៅកាន់លេខ ១១៥ ដើម្បីទទួលបានព័ត័មានលម្អិតបន្ថែមទៀត។



FORM

Hello Users!

ភេទ